តួឯក គឺជាពាក្យមួយដែលមនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន។ កាលនៅកុមារភាព អ្នកទាំងអស់គ្នាតែងស្រមៃថា ខ្លួនជាតួឯក។ តែផ្ទុយទៅវិញ ភាពជាក់ស្ដែងនៃដំណើរជីវិតរបស់មនុស្សគ្រប់គ្នាគឺនែក... «ប៊ុម!»...ជាហេតុធ្វើអោយយើងថមថយទំនុកចិត្តលើខ្លួនឯង (ម៉ាញិប) ។ បន្ទាប់មកក៏គិតក្នុងចិត្តថា «ហ៊ឺ!!! ហេតុអ្វីបានទៅបែរទៅជាបែបនេះ? តិចមានចោរលួចទេដឹង...» ហើយក៏បន្ទោស ព្រហ្មលិខិត (ខ្ញុំអត់ដឹងអីទេ)។
«ធ្វើអានេះអត់ចេញទេ មកពី gene របស់ខ្ញុំមិនដល់ បែរទៅធ្វើអានោះហើយនៅមិនកើតទៀត មកពីសំណាងយើងមិនដល់គេ» រួចអង្គុយចាំសំណាងធ្លាក់មកពីលើមេឃ។ អច្ចឹង មានតែអោយព្រហ្មលិខិតយកទៅ (ខ្ញុំយកទៅមែនហើយ កុំអង្គុយទឹកភ្នែកជូតក្បាលជង្គង់ណា)។ ហិហិ លួងគេភ្លាម!!!
ប៉ុន្តែបើនិយាយលួងខ្លួនឯងវិញ (តែជាកាពិត) ជីវិតរបស់យើង មិនមែនត្រឹមតែជាតួឯកទេ ហើយថែមទាំងជាអ្នកនិពន្ធទៀត។ សាកស្រមៃមើលបើអោយ ព្រហ្មលិខិត ជាអ្នកនិពន្ធ ហើយមនុស្សស្រីជាតួឯកនោះ ថាមិនត្រូវចំណងជើងរឿង ជិវិតស្រ្តីមេផ្ទះ (អ្នកម្ដាយដ៏អស្ចារ្យរបស់កូន) មិនខានទេ។ ហើយចុះបើយើងជាអ្នកនិពន្ធខ្លួនឯង តើមានតួអង្គតែម្នាក់មែនទេ? (អច្ចឹងខ្លួនតែមួយ ប្រាកដជាតួឯកហើយ ហិហិ)។
ជាការពិតណាស់ ខ្លួនយើងពិតជាមានតែមួយ តែក្នុងរឿងដែលយើងនិពន្ធខ្លួនឯងនេះ គឺមានចរិតលក្ខណៈរបស់តួ 3 ផ្សេងគ្នា៖ តួឯក តួអាក្រក់ និង តួរង ។
1) តួឯក៖ ការស្គាល់តួឯក ដូចជាការស្គាល់ខ្លួនឯង។ អច្ចឹង អ្នកទាំងអស់គ្នាត្រូវដឹងថា ខ្លួនឯងជាអ្នកណា? ពូកែខាងអ្វី? ខ្សោយខាងអ្វី? មានតួនាទី និងទំនួលខុសត្រូវអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គម? បញ្ជាក់ផងដែរថា ការស្គាល់ខ្លួនឯង ពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែ មនុស្សម្នាក់ៗ មានក្ដីស្រមៃ និងមហិចតាខុសគ្នា។ ម្យ៉ាងវិញទៀត ការស្គាល់ខ្លួនឯង ប្រៀបដូចជាការសរសេរខ្សែរឿងមួយអច្ចឹង យើងមិនមែនចាំតែដើរទេ ពោលគឺយើងត្រូវត្រៀមលក្ខណៈ ក៏ដូចជាតម្រូវការរបស់យើងដើម្បីបានសម្រេចបំណងរបស់យើង។ ដូចនេះ កាលណាក្ដីស្រមៃរបស់យើង (ជាអ្វីមួយដែលត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ មិនខុសច្បាប់) កាន់តែច្បាស់លាស់ យើងតែងមានទំនុកចិត្តជាងមុន ក្នុងការធ្វើ និងបង្ហាញអោយមនុស្សជុំវិញខ្លូនយើងឃើញ។ ជាលទ្ធផលភាគរយដែលទទួលបានក៏កាន់តែខ្ពស់ដែរ តែមិនមែនមានន័យថា វាល្អឥតខ្ចោះនោះទេ ដោយសារតែមានការរំខានពី តួអាក្រក់ (ដល់គេវៃសួរថាថី?)។
2) តួអាក្រក់៖ មានគេនិយាយថា៖«ការយកឈ្នះខ្លួនឯង ជារឿងដែលពិបាកជាងគេ»។ តួអង្គមួយនេះ យើងអាចនឹងរកឃើញនៅពេលដែលកំពុងប្រឈមនឹងបញ្ហា។ ឧ. យើងគិតថា រឿងតែប៉ុណ្ណឹងចាំតិចទៀតចាំធ្វើ ឬមិនបាច់ធ្វើក៏បាន។ ត្រូវចាំថា ជិវិតយើងនឹងមិនបានថ្កុំថ្កើននោះទេ បើយើងអោយតួអង្គមួយនេះឈ្នះគ្រប់ពេល។ ប្រាកដណាស់ ការយកឈ្នះខ្លួនឯង មិនងាយស្រួលទេ ព្រោះតែតួអង្គមួយនេះនៅជាមួយយើងរហូត។ យ៉ាងណាមិញ វាមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបានឯណា យើងអាចព្យាយាមម្ដងបន្តិចៗ កុំអោយវាឈ្នះរហូតបាន តែយើងត្រូវធ្វើយ៉ាងណាចេះម្ចាស់ការលើខ្លួនឯង។ «ចំណងអ្នកណាចង អ្នកនោះជាអ្នកស្រាយ» បញ្ហារបស់យើង មានតែយើងទេដែលដោះស្រាយបាន។ សម្ដីនេះពិតជាត្រឹមត្រូវ (សម្ដីមាស) ប៉ុន្ដែយើងត្រូវមានភាពក្លាហាន និងរឹងមាំដើម្បីដោះស្រាយវា។ តែទាំងអស់អស់នេះ ពិតជាមិនងាយស្រួលទេ ជាពិសេសនៅពេលដែលយើងឈ្លោះគ្នាជាមួយខ្លួនឯង។
«ជម្លោះរវាងអ្វីដែលត្រូវធ្វើ និងភាពសប្បាយរីករាយ»
«ការខ្វែងគំនិតថា ធ្វើត្រឹមនឹងបានហើយ និង គួរតែធ្វើឲ្យកាន់តែល្អជាងនេះ»...
សម្ពាធកើនឡើងច្រើនទៅៗ តែយើងអាចយកឈ្នះតួអង្គមួយនេះបាន ដោយសារតែមាន តួរង (កម្លាំងចិត្ត) ។
3) តួរង៖ វាជាកម្លាំងចិត្តដែលកើតចេញមកពីខ្លួនយើងផ្ទាល់។ អច្ចឹង យើងត្រូវរៀនបង្កើតកម្លាំងចិត្ត៖
- យើងត្រូវរកអ្នកដែលស្រាលាញ់យើងពិតប្រាកដ ពោលគឺអ្នកដែលជួយសាទរយើងនៅពេលដែលយើងជោគជ័យ ហើយបន្ទាប់មកត្រូវបើកចិត្តអោយគេយល់ពីយើង (កុំបន្ទោសថាគ្មានអ្នកណាយល់ចិត្ត បើអ្នកមិនធ្លាប់បើកចិត្តទូលាយអោយគេយល់)។
- យើងត្រូវចេះថែរក្សាមនុស្សម្នាក់នោះ គឺត្រូវធ្វើជា កម្លាំងចិត្ត ក្នុងជិវិតម្នាក់នោះវិញ (ត្រូវចេះស្ដាប់គ្នា ពិភាក្សាគ្នា) តែមិនត្រូវគិតផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
- ហេតុនេះ អ្នកអាចក្រឡេកមើលទៅជុំវិញខ្លួន ហើយគិតថាមានអ្នកណាខ្លះដែលចាំជួយផ្ដល់កម្លាំងចិត្តដល់អ្នករួមមាន គ្រួសារ សាច់ញាតិ មិត្តភក្តិ...។
អច្ចឹង មានតែយើងទេ ជាអ្នកនិពន្ធជិវិតខ្លួនឯង។ យើងត្រូវដឹងថាខ្លួនឯងជាអ្នកណា ហើយព្យាយាមយកឈ្នះតួអាក្រក់។ សូមបញ្ជាក់ដែរថា ការសាងកំហុស ភាពបរាជ័យ ការដើរដួលលើមាគា៌ជិវិតជារឿងធម្មតា តែត្រូវចាំថា អ្នកមិនបានបោះបង់វាចោលទេ។
ដកស្រង់ចេញពី៖ ការនិយាយជាសាធារណៈ«Sreynea Nea» នៅ Ignite Cambodia
Di dalam permainan pasti sangat dibutuhkan tips dan trik guna bisa menemukan publikasi yang bisa kalian jadikan taruhan & untuk bisa memenangkan taruhan dalam permainan akun togel. Dan disini Prediksi togel ketat akan berbagi segenap itu khusus buat anda semua dengan sulit menemukan / yang membutuhkan Trik dan Trik Jitu Menang Togel khususnya togel singapura dimana Tips dan Kiat Togel singapura, Hongkong, Malaysia, Laos & sydnei ini mampu membawa anda semata pada kemenangan.
ReplyDeletetherapistwebsitedesign sebagai agen situs resmi togel hongkong juga menghadirkan rumus togel online juga menyediakan jenis permainan Mini Live Game Terlengkap seperti Sicbo, Monopoly, Roulette, Baccarat, Pokerdice,Oglok,Suwit,Bilyard yang akan menemani waktu luang anda saat menunggu keluaran Togel Hari ini berlangsung, dan anda bisa mencari peruntungan-peruntungan kecil dari mini live game yang tersedia.
ReplyDeleteKeuntungan yang bisa anda dapatkan bila bergabung bersama http://andalusiail.org/ Salah satunya yaitu Kami telah berpengalaman dalam hal melayani permainan judi togel online ini.
ReplyDeleteBandar Togel Online/ disini sangat menguntungkan karena jika daftar dan bergabung. Anda akan mendapatkan hadiah dan bonus bonusnya. Serta hadiah yang besar jika berhasil memenangkan nya. Untuk informasi lebih lanjut segera kunjungi link webiste nya.
ReplyDelete