Translate

Sunday, July 5, 2020

ចច វ៉ាស៊ីងតោន (George Washington) ប្រធានាធិបតីទី ១ របស់ សហរដ្ឋអាមេរិក

George Washington - Facts, Presidency & Quotes - Biography

George Washington (1732 - 1799)

ចច វ៉ាស៊ីងតោន គឺជាប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក ដែលបានចូលកាន់ដំណែងពីឆ្នាំ ១៧៨៩ - ១៧៩៧​ ។ លោក ជាវីរបុរសដែលត្រូវបានគេទទួលស្គាល់ថាជា​ ៉បិតានៃសហរដ្ឋអាមេរិក ៉ ។ ជាងពីរសតវត្សមុន ទ្វីបអាមេរិកខាងជើង ត្រូវបានអាណានិគមចក្រភពអង់គ្លេសសង្កត់សង្កិន រហូតដល់មានការរើបម្រះកើតជាសង្គ្រាមទាមទារឯករាជ្យទាល់តែបានសម្រេច។ ភាពជោគជ័យមួយនោះមានការរួមចំណែកយ៉ាងសំខាន់ពី ចច ។

            ចច វ៉ាស៊ីងតោន កើតនៅថ្ងៃទី ២២ កុម្ភៈ ១៧៣២ ស្រុក Westmoreland រដ្ឋ Virginia ។ លោកបានសិក្សាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រមួយចំនួន ហើយជាសិស្សពូកែគណិតវិទ្យា តែបានឈប់រៀននៅអាយុ ១៤ឬ  ១៥ឆ្នាំ។ ចច តែងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយត្រកូលសេដ្ឋី Fairfax ហើយលោកក៏បានទទួលឱកាសការងារដំបូងជាអ្នកវាស់វែងដី នៅអាយុ ១៧ឆ្នាំ។ ការងារមួយនេះបានហ្វឹកហាត់ ចច នៅតាមទីដាច់ស្រយាល  រហូលដល់គាត់ក្លាយជាទាហានមួយដែលមានកម្លាំងខ្លាំងមាំមួន។

          ភាពស្ទាត់ជំនាញក្នុងការដើរព្រៃនេះហើយ ដែលធ្វើអោយមេបញ្ជាការកងទ័ពអង់គ្លេសចាត់តាំងគាត់ជាអ្នកដឹកនាំបេសសកម្មមួយដ៏គ្រោះថ្នាក់ ពោលគឺត្រូវយកឯកសារឱសានវាទរបស់ចក្រភពអង់គ្លេសទៅឲ្យទ័ពបារាំងនៅឯជ្រលងទន្លេអូហៃយ៉ូ ក្នុងឋានៈជាវរសេ​​​នីយ៍ត្រីនៅឆ្នាំ ១៧៥៣ ក្នុងអំឡុងពេលអង់គ្លេសកំពុងមានជម្លោះដណ្តើ់មដែនដីជាមួយប្រទេសបារាំង។ ក្នុងចន្លោះអាយុ ២១-២៦ ឆ្នាំ ចច បានចូលប្រឡូកក្នុងសមរភូមិជាច្រើនជាមួយទ័ពអង់គ្លេស រហូតដល់មានឈ្នោះល្បីក្នុងចំណោមពួកអាណានិគម។ ប៉ុន្ដែដោយសារច្បាប់របស់អង់គ្លេសបានចែងថា ទាហានក្រោមអាណានិគមមានឋានន្តរស័ក្តិមិនលើសពីអនុសេនីយ៍ឯកឡើយ ទើប ចច បានដកខ្លួនចេញពីទាហាន មកធ្វើចម្ការដែលខ្លួនស្រលាញ់នៅ Mount Vernon វិញ។ បន្ទាប់មកក៏បានរៀបការជាមួយនឹង Martha Dandridge Custic ដែលជាស្ដ្រីមេម៉ាយកូនពីរ នៅទីនោះទៅ។

            ចច បានចំណាយពេល ១៦ឆ្នាំក្នុងការកសាងសេដ្ឋកិច្ចគ្រួសារអោយរីកចំរើន។ ក្នុងអំឡុងពេលអាមេរិកត្រូវបានអាណានិគមអង់គ្លេសគាបសង្កត់កាន់តែខ្លាំង មានគេមករក ចច ចូលរួមក្នុងផែនការរំដោះប្រទេសពីក្រោមអាណានិគម។
  • ១៧៧៤   ជាប់ឆ្នោតជាប្រធានប្រតិភូក្នុងសមាជ កុងទីណង់តាល់កុងហ្រ្កែស លើកទី​ ១
  • ១៧៧៥   ជាប់ឆ្នោតជាប្រតិភូក្នុងសមាជ Continental Congress
  • ១៧៧៥​   ក្លាយជាមេបញ្ជាការជាន់ខ្ពស់ នៃកងទ័ពកុងទីណង់តាល់ នៅថ្ងៃទី​១៥ មិថុនា
  • ១៧៨១ ​  ទទួលបានជោគជ័យលើចក្រភពអង់គ្លេស នៅទីក្រុង យ៉កថោន
  • ១៧៨៧   ជាបើឆ្នោតជាប្រធានកិច្ចប្រជុំអនុសញ្ញារដ្ឋធម្មនុញ្ញ នៅថ្ងៃទី ២៥ ឧសភា
  • ១៧៨៩   ជាប់ឆ្នោតជាប្រធានាធិបតីទី ១ នៃស.រ.អា
  • ១៧៩២   ជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី ២
  • ១៧៩៦   ប្រកាសមិនឈរឈ្មោះនៅអាណត្តិទី ៣ នៅថ្ងៃទី ១៩ កញ្ញា
  • ១៧៩៨   ក្លាយជា ឧត្តមសេនីយ៍ទោ និងជាអគ្គមេបញ្ជាការកងទ័ពថ្មីនៃស.រ.អា ថ្ងៃទី ៤ កក្កដា
  • ១៧៩៩   ទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ នៅ Mount Vernon ថ្ងៃទី ១៤ ធ្នូ ។
សូមអរគុណ 🙏

 

No comments:

Post a Comment