តើអ្នកដឹងអ្វីខ្លះ?
អ្វីដែលជាការព្រួយបារម្ភរបស់មនុស្ស គឺជាការមិនដឹងថាខ្លួនមិនចេះនេះឯង។
ពោលគឺអ្នកដែលមិនចេះ មិនដឹងអ្វីទេ តែប៉ិនណាស់ខាងតាំងខ្លួនឯងជាអ្នកចេះដឹង!
ដូចជាអ្នកកំពុងអានជាដើម អាសច្រឡំយកការពិតមកនិយាយ ហិហិ...
បើមិនដូចជាការលើកឡើងរបស់ជនពនេចរដូចជាខ្ញុំ សូមសាកល្បងឆ្លើយសំណួរដែលមានក្នុង ការចែកគ្នាដឹង បានណា។
និយាយលេងទេ សូម្បីស្មេរម្នាក់នេះក៏មិនចេះដែរ ចេះតែ Copy និង Paste ទេ។ ហាហា...
សូមអរគុណជាអណេកប្បការចំពោះការអាន 🙏
Saturday, March 28, 2020
ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក
តើភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកមានឈ្មោះអ្វី?
បើអ្នកឆ្លើយថា ភ្នំអេវើរ៉េស នោះ គឺនែក...សោកស្ដាយផង ហិហិ...ចម្លើយនេះមិនត្រឹមត្រូវទេ។
ទែនៗៗ ចម្លើយដែលត្រឹមត្រូវនោះគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលជាចំណុចខ្ពស់បំផុតនៅលើប្រជុំកោះហាវ៉ៃ ប្រទេសអាមេរិក។
មែនទែនទៅ ភ្នំម៉ូណាគា ជាភ្នំភ្លើងដែលរលត់ស្ងប់ឈីងមួយ ហើយវាមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រប្រមាណ ៤ ២០៦ ម៉ែត្រ។ ប៉ុន្ដែបើវាស់ពីជើងភ្នំ ដែលនៅជាប់ផ្ទៃដីបាតសមុទ្រវិញ វាមានកម្ពស់រហូតដល់ទៅ ១០ ២០០ ម៉ែត្រឯណោះ គឺខ្ពស់ជាង ភ្នំអេវើរ៉េស ប្រហែលជា ១ ២០០ ម៉ែត្រ។
ចំណាំ៖ បើនិយាយពី ភ្នំដែលខ្ពស់ជាងគេ គឺសម្ដៅលើការចាប់វាស់ពីនីវ៉ូទឹកសមុទ្រ ទៅដល់កំពូលភ្នំ។ ឯ ភ្នំដែលមានកម្ពស់ខ្ពស់បំផុត គឺសម្ដៅលើការវាស់ពីជើងភ្នំ រហូតដល់កំពូលភ្នំ។
ហេតុនេះនៅពេលដែលគេនិយាយថា ភ្នំអេវើរ៉េស ជាភ្នំដែលខ្ពស់បំផុតក្នុងពិភពលោក គឺមានកម្ពស់ ៨ ៨៤៨ម៉ែត្រ នោះមិនមែនសម្ដៅទៅលើភ្នំដែលមានកម្ពស់ខ្ពស់បំផុតទេ។
តាមពិតទៅណា ការវាស់ភ្នំមិនងាយស្រួលដូចមើលឃើញនឹងភ្នែកនោះទេ ព្រោះការរកមើលកំពូលភ្នំជារឿងងាយ តែបើរកមើលជើងភ្នំវិញណា ពិបាកណាស់។
ឧទាហរណ៍ អ្នកខ្លះប្រកែកថា ភ្នំឃិល្លីម៉ាន់ចារ៉ូ នៅប្រទេសតង់ហ្សានី ដែលមានកម្ពស់ត្រឹមតែ ៥ ៨៩៥ ម៉ែត្រ នោះខ្ពស់ជាង ភ្នំអេវើរ៉េស ព្រោះវាស្ថិតនៅចំកណ្ដាលវាលទំនាបនៃទ្វីបអាហ្រ្វីក។ ចំណែកឯ ភ្នំអេវើរ៉េស គ្រាន់តែជាកំពូលភ្នំមួយនៅក្នុងចំណោមកំពូលភ្នំជាច្រើនដែលផុសចេញពីផ្ទាំងដ៏ធំមហិមារបស់ជួរភ្នំហិមាល័យតែប៉ុណ្ណោះ។
បើក្រឡេកទៅមើលទស្សនៈរបស់មនុស្សមួយចំនួនទៀត បានលើកឡើងនូវវិធីសមហេតុផលមួយគឺ វាស់រយៈចម្ងាយពីកំពូលភ្នំ ទៅដល់ចំណុចស្នូលផែនដី។ តែដោយសាររាងរបស់ផែនដីគឺស៊្វែរ ធ្វើអោយរយៈចម្ងាយពីសម្បកផែនដីត្រង់ខ្សែអេក្វាទ័រទៅកាន់ចំណុចស្នូលផែនដី ឆ្ងាយជាងរយៈចម្ងាយពីសម្បកផែកដីត្រង់ចំណុចប៉ូលទៅកាន់ចំណុចស្នូលផែនដីប្រហែល ២១ គីឡូម៉ែត្រ។ បើវ៉ាស់បែបនេះ ប្រាកដណាស់ភ្នំដែលស្ថិតនៅត្រង់ខ្សែអេក្វាទ័រ សុទ្ធតែជាភ្នំខ្ពស់ជាងគេហើយ។ តើអ្នកយល់ស្របតាមគេដែរ ឬទេ?
សូមពិចារណាតាមការគួរ! ហេហេ...
Thanks for your reading 🙏
My English
Welcome to My English as ABC!
If you are reading this, I would not tell you what they are.
I just want you be wonder. Hehe...
Thank for your reading!
If you are reading this, I would not tell you what they are.
I just want you be wonder. Hehe...
Thank for your reading!
Labels:
My English
Saturday, March 14, 2020
PLURAL NOUNS ARE SO WEIRD 😣
Why English is so hard?
Well, let's begin with a box, and the plural is boxes, but the the plural of ox becomes oxen, not oxes. One fowl is a goose, buy two are called geese, yet the plural of moose should never be meese. You may find a lone mouse or a nest full of mice, yet the plural of house is houses, not hice.
If the plural of man is always called men, why shouldn't the plural of pan be called pen? if I speak of my foot and show you my feet, and I give you a boot, would a pair be called beet? If one is a tooth and a whole set are teeth, why shouldn't the plural of booth be called beeth?
Then one may be that, and there would be those, yet hat in the plural would never be hose, and the plural of cat is cats, not cose. We speak of a brother and also of brethren, but though we say mother, we never say methren. Then the masculine pronouns are he, his, and him, but imagine the feminine: she, shis, and shim!
All in all, the plural noun of BABY is TWIN? 😂
Thanks for your reading 🙏
Friday, March 13, 2020
My Reflection on the Social Network Movie
Living in digital era without the social network is like the science without experiment.
When I talk about the social network, it reminds me of David Fincher's movie in 2010 titled as "The Social Network". In this movie, I have learnt many crucial lessons.
First, my anonymity is on the Internet. I might discuss about the post, and they could not imagine that the post was uploaded by me. That's why Mark Zuckerberg said that a new world is where you stop writing on a journal and start posting on Facebook.
Second, be careful on what you have posted. The information that was posted is for the world to see. Actually, the opening scenes in the movie showed the result of this. Also, it is not pretty for those who are affected. Therefore, you have to be aware of your post, comment, or share online due to the world view.
Last, idea can be stolen. It is not fun, but there are some try to steal one's concept. Those, especially in this though economy, are looking at any way that they can build up their position.Thus, it is just good to be aware of this and not be surprised if it happens in the near future.
In short, these are just a few things that I have learnt from the movie. So, I think that for those public relation people included students majoring in English for Communication should watch this movie at least once.
Thank for your reading 🙏
Subscribe to:
Posts (Atom)